របៀបចុះឈ្មោះ
- ទូរស័ព្ទ ឬ ផ្ញើសារ ទៅកាន់លេខ 2442
- អ្នកកំពុងតែត្រូវបាន តភ្ជាប់ ទៅកាន់មិត្តភ័ក្តិថ្មី។ សូមមេត្តរងចាំ
- ចាប់ផ្តើមកិច្ចសន្ទនារបស់អ្នក
របៀបដំណើរការ
ពេលដែលអ្នក ទូរស័ព្ទទៅលេខ 2442 លើកដំបូង qb Friends បានចុះឈ្មោះអ្នកដោយស្វ័យប្រវត្តិ ហើយធ្វើការតភ្ជាប់អ្នកទៅកាន់មិត្តថ្មី។ ងាយមែនទែន!
តើខ្ញុំត្រូវធ្វើអ្វីបន្ទាប់ទៀតពេលនេះ?
ប្រសិនបើអ្នកចូលចិត្តមិត្តដែល qb បានណែនាំ អ្នកអាចផ្ញើសារទៅលេខ 2442។ សារនោះនឹងបន្តផ្ញើទៅកាន់មិត្តថ្មី ដែលបាននឹងកំពុងសន្ទនា ជាមួយអ្នក។ នេះគឺជាឧទាហរណ៍ ដ៏មានសារៈប្រយោជន៍ប្រសិនបើអ្នកចង់ ផ្ញើលេខទូរស័ព្ទ ឬ ឈ្មោះ Facebook ទៅកាន់មិត្តរបស់អ្នក ដើម្បីសន្ទនាពេលក្រោយ។ ប្រសិនបើអ្នកចង់ទូរស័ព្ទទៅមិត្តថ្មីទៀតនោះ សូមចុចទៅកាន់លេខ 2442 ម្តងទៀត។
ចុះបើខ្ញុំចង់ស្វែងរកមិត្តថ្មីផ្សេងទៀត?
អ្នកមានជំរើស 2៖
- មិនចាំបាច់ធ្វើអ្វីនោះទេ។ 10នាទីក្រោយមក qb Friends នឹងរកមិត្តថ្មីអោយអ្នក ហើយផ្ញើសារមួយមកកាន់អ្នក។ ប្រសិនបើអ្នកចង់សន្ទនាជាមួយមិត្តថ្មីនោះ ចូរទូរស័ព្ទ ឬ ផ្ញើសារទៅលេខ 2442
- ផ្ញើសារដោយសរសេរពាក្យ "new" រួចផ្ញើទៅកាន់ 2442។ qb Friends នឹងស្វែងរកមិត្តថ្មី រួចផ្ញើសារមួយទៅអ្នក។ បន្ទាប់មកអ្នកគ្រាន់តែទូរស័ព្ទ ឬ ផ្ញើសារទៅកាន់លេខ 2442 ដើម្បីសន្ទនាជាមួយមិត្តថ្មីអ្នក
ខ្ញុំមិនចង់អោយគេរំខាន។ តើធ្វើដូចម្តេចទើបបញ្ឈប់ពួកគេ មិនអោយទូរស័ព្ទមកខ្ញុំទៀត
អ្នកមានជំរើស 2៖
- មិនបាច់ធ្វើអី្វទាំងអស់។ 10នាទីក្រោយមក qb Friends នឹងស្វែងរកមិត្តថ្មី ហើយផ្ញើសារមួយទៅកាន់អ្នក។ ប្រសិនបើអ្នកមិនឆ្លើយតបទៅកាន់សារនោះ qb Friends នឹងទុកក្រៅបណ្តាញជាបណ្តោះអាសន្ន រយៈពេល 24ម៉ោង លុះត្រាតែអ្នកទូរស័ព្ទ ឬ ផ្ញើសារទៅកាន់ 2442 ម្តងទៀត
- ដើម្បីបញ្ឈប់ពីសេវានេះជាអចិន្ត្រៃយ៍ ផ្ញើសារដោយសរសេរ "stop" ទៅកាន់ 2442។ qb Friends នឹងបញ្ឈប់ការទូរស័ព្ទ ឬ ផ្ញើសារទៅកាន់អ្នក លុះត្រាណាតែអ្នកទូរស័ព្ទ ឬ សរសេរសារថ្មីមួយទៅកាន់ 2442 ម្តងទៀត